ភាពតានតឹងមានភាពធូរស្រាលខណៈដែលកងកម្លាំងអ៊ីរ៉ាក់បានដកចេញបន្តិចម្តងៗពីភាគពាយព្យរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបាននិយាយថាកងកម្លាំងអ៊ីរ៉ាក់បានដកចេញជាបន្តបន្ទាប់ពីភាគពាយព្យនៃតំបន់ម៉ូស៊ូលដែលជាសញ្ញាមួយបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងបាដាដ និងទីក្រុង Erbil។ ឧត្ដមសេនីយ៍ឯក Saadoun al-Dulaimi នៃកងប៉ូលិសសហព័ន្ធបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadoluកាលពីថ្ងៃអង្គារនេះថាប៉ូលិសសហព័ន្ធបានមកដល់ទីក្រុង Zummar ដើម្បីចាប់ផ្តើមដកកងកម្លាំងដើម្បីបន្ធូរភាពតានតឹង។ កងទ័ពបានដាក់ពង្រាយនៅក្នុងទីក្រុង Zummar កាលពីសប្តាហ៍មុននៅពេលដែលមានការប្រឈមមុខដាក់គ្នាកើតឡើងប្រឆាំងនឹងពួកឃើដ។ ការដកទ័ពចេញនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាបានសម្រេច ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់បានធ្វើឡើងក្នុងគោលបំណងឲ្យមានការដកកងទ័ពអ៊ីរ៉ាក់ដែលបានដាក់ពង្រាយចេញពីតំបន់ដែលមានជម្លោះ និងតំបន់ឆ្លងកាត់ព្រំដែន។ កាលពីថ្ងៃចន្ទនេះប្រភពពីពួកឃើដបាននិយាយថាអ៊ីរ៉ាក់ និងឃើដបានឈានដល់កិច្ចព្រមព្រៀងមួយលើដំណើរការជម្លោះដែលនៅសេសសល់។ លោកបានបន្ថែមថាគណៈប្រតិភូរបស់ឃើដ និងអ៊ីរ៉ាក់បានជួបប្រជុំគ្នានៅក្នុងទីក្រុង Faysh Khabur ហើយបានដោះស្រាយបញ្ហាលើតំបន់មួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឃើដក្នុងខេត្ត Nineveh ដែលតំបន់ទាំងនោះរួមមានតំបន់ Shaikhan តំបន់ Sahila តំបន់ al-Qoush តំបន់ al-Mahmoudiya តំបន់ Faida តំបន់ Koyer តំបន់ Maqloub និងតំបន់ al-Khazer។ គួររំលឹកថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានចេញបញ្ជាកាលពីថ្ងៃសុក្រសប្តាហ៍មុនឲ្យបញ្ឈប់រាលប្រតិបត្តិការទាំងឡាយរបស់កងយោធាដែលស្ថិតនៅក្នុងតំបន់ដែលមានជម្លោះរវាងទីក្រុង Erbil និងទីក្រុងបាកដាដក្នុងរយៈពេល២៤ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here