ជនសង្ស័យជាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវគេចាប់ឃុំខ្លួនក្រោយពីមានការវាយប្រហារដោយកាំបិតនៅក្បែរសភាទុយនេហ្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៧

ជនសង្ស័យជាសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ត្រូវគេចាប់ខ្លួននៅថ្ងៃពុធបន្ទាប់ពីធ្វើការវាយប្រហារដោយកាំបិតក្បែរអគារសភាទុយនេហ្ស៊ី។ ការវាយប្រហារនេះបណ្តាលឲ្យមន្រ្តីប៉ូលិស២នាក់រងរបួសនេះបើយោងតាមប្រភពក្រសួងមហាផ្ទៃ។ ប្រភព Reuters រាយការណ៍ថាជនរងគ្រោះជាអាជ្ញាធររបស់ប្រទេសទុយនេហ្ស៊ី។ មន្រ្តីក្រសួងម្នាក់និយាយថាប៉ូលិសម្នាក់រងរបួសនៅនឹងក ហើយអ្នកផ្សេងទៀតរងរបួសស្រាល។ សេចក្តីរាយការណ៍បន្តបញ្ចាក់ឲ្យដឹងថាប៉ូលិសមួយចំនួនធំត្រូវគេដាក់ពង្រាយនៅ Bardo Square ក្រោយពីមានការវាយប្រហារនេះកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here