ISIS អះអាងទទួលខុសត្រូវលើការវាយប្រហារសម្លាប់មន្រ្តីប៉ូលិស៨នាក់នៅយេម៉ែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងនៅកំពង់ផែ Aden ក្នុងប្រទេស Yemeni។ ការវាយប្រហារនេះសម្លាប់មន្រ្តីបូលិសចំនួន៨នាក់។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្តមួយនៅខាងក្រៅការិយាល័យនាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋក្នុងស្រុកសម្លាប់មន្ត្រី៦នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែកម្នាក់។ យោងតាមប្រភពព័ត៌មានពីប៉ូលិសក្នុងស្រុកនិយាយថា ក្រោយពីការបំផ្ទុះគ្រាប់បែកខ្មាន់កាំភ្លើងវាយលុកអគារនេះសម្លាប់មន្ត្រី២នាក់បន្ថែមទៀត និងចាប់ចំណាប់ខ្មាំងដោយមិនទាន់ដឹងថាមានចំនួនបុន្មាននាក់នេះយោងតាមប្រភព AFP ដកស្រង់ព័ត៌មានពីមន្រ្តីប៉ូលិស។ រដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) អះអាងថានៅពីក្រោយការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here