មនុស្សប្រមាណជា២៦០នាក់ជាប់ឃុំខ្លួនក្រោយពីក្រុមជ្រុលនិយមអំពាវនាវឱ្យមានការប្រមូលផ្តុំគ្នាគ្រោងធ្វើការវាយប្រហារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប៉ូលិសចាប់ឃុំខ្លួនមនុស្សប្រមាណជា២៦០នាក់ក្នុងទីក្រុង Moscow ពីបទរំលោភសណ្នាប់ធ្នាប់សារធារណៈ។ សកម្មជនជ្រុលនិយមមួយក្រុមអំពាវនាវឱ្យមានការប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី០៥ ខែវិច្ឆិកា។ សមត្ថកិច្ចចាប់ខ្លួនក្រុមនោះនៅទីលាន Manezhnaya ខាងក្រៅវិមាន Kremlin នៅថ្ងៃសុក្រ។ មនុស្សសរុបចំនួន២៦៣នាក់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទរំលោភលើសណ្តាប់ធ្នាប់សាធារណៈនៅទីក្រុង Moscow នេះបើយោងតាមប្រភពរាយការណ៍របស់មន្រ្តីមានសមត្ថកិច្ច។ ប្រភពដដែលបន្តថា ជនជ្រុលនិយមទាំងអស់ត្រូវគេបញ្ជូនទៅឃុំនៅមន្ទីរប៉ូលិសក្នុងតំបន់។ ទីភ្នាក់ងារព័ត៌មាន TASS និង Interfax រាយការណ៍ថាជនជាប់ឃុំមួយចំនួនជាសមាជិកនៃក្រុមជាតិជ្រុលនិយម ហើយពួកគេមានអាវុធជាប់ខ្លួនដូចជា៖កាំបិត ដាវ លំពែង និងកាំភ្លើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here