ជនជាតិអង់គ្លេសម្នាក់ស្លាប់ និង៣នាក់ត្រូវដោះលែងក្រោយមានការចាប់ជំរិត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០០១៧

ជនជាតិអង់គ្លេសម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតត្រូវគេដោះលែងក្រោយពីមានការចាប់ជំរិតនៅប្រទេស Nigeria។ ការិយាល័យអន្តោប្រវេសន៍អង់គ្លេសនិយាយថាបុរសជនជាតិអង់គ្លេសម្នាក់ត្រូវគេចាប់ជំរិតក្រោយពីធ្វើដំណើរទៅកាន់ប្រទេស Nigeria ដើម្បីបង្កើតគ្លីនិកភ្នែក។ ក្រោយមកបុរសម្នាក់នោះត្រូវគេសម្លាប់។ បុគ្គលិកអង្គការសប្បុរសធម៌លោក Ian Squire, Alanna Carson និងបណ្ឌិត David និង Shirley Donovan ត្រូវគេចាប់ជំរិតពីរដ្ឋ Delta ភាគខាងត្បូងប្រទេស Nigeria កាលពីថ្ងៃទី១៣ ខែតុលា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទពីការិយាល័យបរទេស (FCO) បញ្ជាក់ថា គណៈកម្មាធិការជាន់ខ្ពស់អង់គ្លេសអះអាងថាមនុស្សត្រូវគេដោះលែង៣នាក់មានសុវត្ថិភាព ប៉ុន្តែចំណាប់ខ្មាំងលោក Ian Squire អ្នកឯកទេសវះកាត់ពី Shepperton នៅក្នុងតំបន់ Surrey ត្រូវគេសម្លាប់។ ការិយាល័យការបរទេសបញ្ចាក់ឲ្យដឹងថាខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ RT ប្រាប់ឲ្យដឹងថាក្រុមគ្រួសាររបស់ចំណាប់ខ្មាំងមានសេចក្តីសោមនស្ស និងរីករាយខ្លាំងណាស់ដែល Alanna, David និង Shirley មានជិវិតត្រលប់មកផ្ទះវិញដោយសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here