ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧
ហេតុការណ៍ផ្ទុះឧបករណ៍មួយកើតឡើងនៅក្រុង Deir ez-Zor ប្រទេសស៊ីរី។ ការផ្ទុះនេះបណ្តាលឲ្យអ្នកកាសែត៤នាក់ធ្វើការឲ្យបណ្តាញទូរទស្សន៍រុស្ស៊ី បុស្តិ៍ NTV និងបុស្តិ៍ Zvezda រួមជាមួយអ្នកពិធីការរុស្ស៊ី៥នាក់ផ្សេងទៀតរងរបួស។ ឧបករណ៍បំផ្ទុះនោះកប់ដោយភេរវករនៅក្នុងទីក្រុង Deir ez-Zor នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី។ អ្នកនាំពាក្យក្រសួងប្រាប់ទីភ្នាក់ងារសារពត៌មានថាអ្នករងរបួសទាំងអស់ទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ ហើយស្ថានភាពរបស់ពួកគេមិនប៉ះពាល់ដល់ជីវិតនោះទេ៕