មេដឹកនាំរដ្ឋអ៊ីស្លាម Baghdadi រត់ភៀសខ្លួនទៅកាន់ប្រទេសស៊ីរីដោយជិះក្នុងតាក់ស៊ីពណ៌លឿង

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់បានរាយការណ៍ថាមេដឹកនាំកំពូលរបស់រដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi បានរត់គេចខ្លួនទៅកាន់ប្រទេសស៊ីរីដោយជិះក្នុងរថយន្តតាក់ស៊ីពណ៌លឿងមួយគ្រឿង។ ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់ប្រភពចារកម្មមួយដែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យនេះថាបន្ទាប់ពីកងទ័ពអ៊ីរ៉ាក់វាយលុកក្នុងទីក្រុង Qaim លោក Baghdadi បានដឹងខ្លួនឯងថាការរស់នៅក្នុងទីក្រុង Rawa គឺអាចគំរាមកំហែងដល់អាយុជីវិតរបស់គាត់។ លោក Baghdadi ជម្រុញឲ្យក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងទីក្រុង Qaim ឲ្យបន្តការប្រយុទ្ធតទៅទៀតបើទោះបីជាពួកគេឈប់គាំទ្រ ហើយអ្នកខ្លះបានរត់គេចខ្លួនដោយជិះយានយន្តផ្ទាល់ខ្លួនរបស់ពួកគេឆ្ពោះទៅកាន់ប្រទេសស៊ីរីក៏ដោយ។ ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងទៀតថានៅក្នុងឡានតាក់ស៊ីពណ៌លឿង Baghdadi បានរត់គេចពីចេញពីប្រទេសអ៊ីរ៉ាក់ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរី។ គេជឿជាក់ថាលោក Baghdadi បានតាំងទីលំនៅក្នុងទីក្រុង Deir al-Zor។ កាលពីខែតុលានេះមន្ទីរប៉ង់តាហ្គោនបាននិយាយថា Baghdadi នៅតែមានជីវិត។ ទីភ្នាក់ងារ Anadolu បានដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Eric Pahon ដែលនិយាយថាអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិក​បានផ្ទៀងផ្ទាត់សំឡេងថតរបស់ Baghdadi ដែលត្រូវបានចែកចាយកាលពីលើកមុនគឺ់ជាសំឡេងពិតប្រាកដរបស់ Baghdadi។ គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធ IS ជាច្រើននាក់ត្រូវបានគេរាយការណ៍ថាបានរត់ភៀសខ្លួនចេញពីទីក្រុង Qaim ភាគខាងលិចខេត្តអាន់បាឆ្ពោះទៅកាន់ទីក្រុង al-BuKamal ក្នុងប្រទេសស៊ីរី បន្ទាប់ពីពួកមេដឹកនាំជាច្រើននាក់បានរត់គេចខ្លួន ហើយអ្នកខ្លះស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះអ៊ីរ៉ាក់និងយន្តហោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here