ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧
អ្នកនាំពាក្យរបស់វិមាន Kremlin លោក Dmitry Peskov មានប្រសាសន៍ នៅថ្ងៃអង្គារថាប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិកពិភាក្សាគ្នាអំពីបញ្ហារបស់ប្រទេសកូរ៉េខាងជើងនៅក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិចនៅវៀតណាមក្នុងសប្តាហ៍នេះ។ លោក Vladimir Putin និងលោក Donald Trump ពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចប្រជុំរបស់ពួកគេនៅមានការសម្របសម្រួលបន្ថែម។ អ្នកនាំពាក្យរូបនេះបន្តថា មេដឹកនាំទាំង២ទំនងជាពិភាក្សាផ្តោតលើស្ថានការណ៍នៅក្នុងប្រទេសកូរ៉េខាងជើង ហើយថែមទាំងផ្លាស់ប្តូរគំនិតគ្នាស្តីពីបញ្ហាអន្ដរជាតិផ្សេងទៀត៕