អង្គការ NATO យល់ព្រមបញ្ជូនកងទ័ពបន្ថែមទៅប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

អង្គការ NATO គ្រោងនឹងប្រកាសសេចក្តីយល់ព្រមនៅថ្ងៃព្រហស្បតិ៍ក្នុងការជួយបង្កើនកម្លាំងយុទ្ធជនចំនួន៣,០០០នាក់បន្ថែមដើម្បីផ្តល់ការហ្វឹកហ្វឺនបំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាននេះបើយោងតាមប្រភពព័ត៌មានអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg។ កម្លាំងទ័ពពាក់កណ្តាលយកមកពីសហរដ្ឋពីអាមេរិក និងពាក់កណ្តាលទៀតពីប្រទេសសម្ព័ន្ធមិត្តផ្សេងៗទៀតរបស់អង្គការ NATO និងបណ្តាប្រទេសជាដៃគូ។ លោក Stoltenberg បញ្ជាក់នៅថ្ងៃអង្គារថាអង្គការ NATO សម្រេចចិត្តបង្កើនចំនួនកងទ័ពដើម្បីជួយជនជាតិអាហ្វហ្គានីស្ថានឲ្យរួចផុតពីភាពតានតឹង។ រដ្ឋមន្ត្រីការពារជាតិរបស់អង្គការនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ។ លោក Stoltenberg បន្ថែមថាទាហានទាំងនោះនឹងមិនមានតួនាទីជាអ្នកប្រយុទ្ធទេ ប៉ុន្តែពួកគេជាផ្នែកមួយក្នុងការហ្វឹកហ្វឺនរបស់អង្គការ ជួយផ្តល់គំនិត និងជួយដល់បេសកកម្ម ដែលគេហៅថាផ្តល់ការជ្រោមជ្រែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here