ប៉ូលិសស្វីស និងបារាំងធ្វើប្រតិបត្តិការវាយលុកប្រឆាំងអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

បុរសជនជាតិស្វីសម្នាក់ និងស្ត្រីកូឡុំប៊ីម្នាក់ស្ថិតក្នុងចំណោមមនុស្សដែលត្រូវគេចាប់ខ្លួននៅក្នុងប្រទេសស្វីស និងប្រទេសបារាំងនៅថ្ងៃអង្គារក្នុងប្រតិបត្តិការវាយឆ្មក់ប្រឆាំងអំពើរភេរវកម្ម។ ប្រតិបត្តិការនេះមានគោលបំណងប្រឆាំងជនសង្ស័យដែលល្មើសច្បាប់ក្នុងការមានទំនាក់ទំនងជាមួយនឹងក្រុម Al-Qaeda និងរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ដែលគេហាមឃាត់។ បុរសម្នាក់មានអាយុ២៧ឆ្នាំត្រូវគេចាប់ខ្លួននៅប្រទេសបារាំងនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ ស្ត្រីជនជាតិកូឡុំប៊ីអាយុ២៣ឆ្នាំត្រូវគេឃុំឃាំងនៅក្នុងប្រទេសស្វីសក្រោយពីមានការស៊ើបអង្កេតមួយចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៦ នេះបើយោងតាមប្រភពព័ត៌មានពី OAG។ មិនមានការចង្អុលបង្ហាញណាមួយបញ្ចាក់ឲ្យឃើញថាមានគម្រោងសកម្មភាពវាយប្រហារណាមួយត្រូវគេរៀបចំទុកនៅក្នុងប្រទេសស្វីសនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here