លោកមេបញ្ជាការមន្ទីរបញ្ចកោណពិភាក្សាករណី ISIS ជាមួយអាហ្វហ្គានីស្ថាន និងអង្គការ NATO

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis ទៅដល់ទីស្នាក់ការកណ្តាលរបស់អង្គការ NATO ក្នុងប្រទេសព្រុយណេនៅថ្ងៃពុធសម្រាប់កិច្ចចរចារយៈពេល២ថ្ងៃជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំដាច់ដោយឡែកមួយក៏បានគ្រោងទុកដើម្បីធ្វើការពិភាក្សាជាមួយដៃគូរមកពីកងកម្លាំងចម្រុះប្រយុទ្ធជាមួយក្រុមអ៊ីស្លាម (IS អតីត ISIS/ISIL) នៅមជ្ឈឹមបូព៌ាក្នុងតំបន់ដែលយុទ្ធជនជីហាដនិយមបាត់បង់ទឹកដី។ លោករដ្ឋមន្រ្តីនឹងពិភាក្សាពីវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងរុស្ស៊ីផងដែរ។ លោក Mattis ប្រាប់ក្រុមអ្នកយកព័ត៌មានថាដៃគូចម្រុះកំពុងសម្លឹងមើលសហរដ្ឋអាមេរិកចំពោះការបង្កើតផែនការច្បាស់លាស់ដែលបណ្តាលយឲ្យក្រុម IS បរាជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here