កងកម្លាំងរដ្ឋាភិបាលប្រមូលផ្តុំនៅទីប្រជុំជន ISIS ចុងក្រោយក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

កងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនព័ទ្ធជុំវិញក្រុមឧទ្ទាម ហើយចាប់ផ្តើមសម្រុកចូលតំបន់ Albu Kamal នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Hezbollah al-Manar នៅថ្ងៃពុធ។ Albu Kamal គឺជាទីតាំងដ៏រឹងមាំចុងក្រោយរបស់រដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅក្នុងប្រទេសស៊ីរី។ រយៈពេល២ឆ្នាំមកនេះក្រុមរដ្ឋអ៊ីស្លាម IS ត្រូវបំផ្លាញអស់នៅក្នុងប្រទេសស៊ីរី ហើយតំបន់ដែលនៅសេសសល់រឹងមាំតែមួយគត់គឺនៅ Albu Kamal។ ក្រុមឧទ្ទាមក៏មាននៅសេសសល់តាមទីក្រុងជិតខាងមួយចំនួនដូចជា តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាលមួយចំនួនផ្សេងទៀតនេះបើយោងតាមសេចក្តីរាយការរបស់ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here