ពួកឧទ្ទាម Houthi​ វាយប្រហារមីស៊ីលទៅលើរដ្ឋធានី Riyadh ដើម្បីឆ្លើយតបលើប្រតិកម្មការឈ្លានពានរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani និយាយថាការវាយប្រហារមីស៊ីលនៅជិតព្រលានយន្តហោះរដ្ឋធានីអារ៉ាប៊ីសាអ៊ូឌីតគឺជាការឆ្លើយតបស្របច្បាប់របស់ប្រជាជនយេម៉ែនចំពោះការបំផ្ទុះគ្រាប់បែកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ មុននោះជនជាតិអារ៉ាប៊ីសាអ៊ូឌីតហៅការគាំទ្ររបស់អ៊ីរ៉ង់ចំពោះពួកឧទ្ទាម Houthi នៅយេម៉ែនជាទង្វើនៃសង្គ្រាម។ លោក Rouhani និយាយកាលពីថ្ងៃពុធដកស្រង់ដោយសារពត៌មាន Tasnim ថា​ “តើប្រជាជនយេម៉ែនគួរមាន​ប្រតិកម្មយ៉ាងណាចំពោះការទម្លាក់គ្រាប់បែករបស់ប្រទេសពួកគេ? ដូច្នេះពួកគេមិនអនុញ្ញាតឱ្យប្រើប្រាស់អាវុធផ្ទាល់ខ្លួនទេ? ប្រទេសអ្នកឯងផ្អាកការបាញ់ផ្លោងជាមុនសិនហើយមើលថាតើយេម៉ែននឹងមិនធ្វើដូចគ្នាទេ”។ លោក Rouhani ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទៅរដ្ឋធានី Riyadh ដែលអះអាងថាអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារពាក់ព័ន្ធនឹងមីស៊ីលផ្លោងបាញ់ចេញពីយេម៉ែន។ មីស៊ីលត្រូវរារាំងដោយកងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ដែលសំដៅទៅលើព្រលានយន្ត​ហោះ Riyadh។ ក្រុមឧទ្ទាម Houthi ត្រូវចោទប្រកាន់ពីបទវាយប្រហារ។ លោកបន្ថែមថាអារ៉ាប៊ីសាអ៊ូឌីតធ្វើកំហុសឆ្គងជាយុទ្ធសាស្ត្រមួយដោយទុកអាម៉េរិកនិងអ៊ីស្រាអែលជាមិត្តតែអ៊ីរ៉ង់ជាសត្រូវ។ លោកក៏ចោទប្រកាន់ពួកមេដឹកនាំអារ៉ាប៊ីសាអូឌីតថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ក៏ដូចជាការពង្រឹងរដ្ឋអ៊ីស្លាម (IS អតីត ISIL/ISIS)។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទីភ្នាក់ងារព័ត៌មានរបស់អារ៉ាប៊ីសាអ៊ូឌីតស្តីបន្ទោសចំពោះការវាយប្រហារដោយមីស៊ីលលើទីក្រុងតេអេរ៉ង់។ តួនាទីរបស់អ៊ីរ៉ង់ និងការបញ្ជាដោយផ្ទាល់របស់ពួកឧទ្ទាម Houthi​ នៅក្នុងរឿងនេះគឺជាការរំលោភយ៉ាងច្បាស់ទៅប្រទេសជិតខាង និងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងនៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here