អ៊ីរ៉ាក់អំពាវនាវឲ្យប្រទេសកាតាជួយស្ថាបនាប្រទេសខ្លួនឡើងវិញ ខណៈទីក្រុង Doha នឹងបើកស្ថានទូតឆាប់ៗក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

អ៊ីរ៉ាក់បានស្នើសុំជំនួយពីប្រទេសកាតាកាលពីថ្ងៃពុធនេះឲ្យជួយស្ថាបនាប្រទេសរបស់ខ្លួនដែលហែកហួរដោយសារសង្រ្គាមខណៈដែលប្រទេសឈូងសមុទ្រមួយនេះបានសន្យាថានឹងបើកស្ថានទូតនៅក្នុងប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ាក់បានឈរនៅខាងប្រទេសកាតា ហើយវាដល់ពេលដែលប្រទេសកាតាឈរនៅខាងអ៊ីរ៉ាក់វិញ។ រដ្ឋមន្ត្រីក្រសួងការបទេសអ៊ីរ៉ាក់លោក Ibrahim al-Jaafari បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយភាគីកាតា លោក Mohammed bin Abdulrahman ថា “យើងរំពឹងថាបងប្អូនរបស់យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសអ៊ីរ៉ាក់”។ ក្នុងអំឡុងពេលនៃសន្និសីទនោះលោក Jaafari និយាយថាប្រទេសរបស់លោកគឺប្រឆាំងនឹងការឡោមព័ទ្ធគ្រប់ប្រទេសទាំងឡាយ ហើយអ៊ីរ៉ាក់នៅតែត្រៀមខ្លួនចូលរួមក្នុងការសន្ទនាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ ចំពោះបញ្ហានេះលោក Jaafari បានសំដៅទៅលើវិបត្តិការទូតក្នុងតំបន់ដែលបានមើលឃើញថាប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបមានទំនាក់ទំនងការទូត និងទំនាក់ទំនងក្នុងការដឹកជញ្ជូនជាមួយនឹងទីក្រុង Doha កាលពីថ្ងៃទី៥ ខែមិថុនាដោយមានការចោទប្រកាន់កាតាថាគាំទ្រដល់គូប្រជែងក្នុងតំបន់អ៊ីរ៉ង់ និងការពារជនអ៊ីស្លាមនិយម ប៉ុន្តែបញ្ហានេះត្រូវបានប្រទេសកាតាបដិសេធ។ ចំពោះបញ្ហានេះលោករដ្ឋមន្ត្រីការបរទេសកាតាបានរំលឹកថាប្រទេសរបស់លោកគាំទ្រដល់កិច្ចពិភាក្សាដើម្បីដោះស្រាយវិបត្តិអ៊ីរ៉ាក់ជាមួយតំបន់ឃើដ។ លោកបានចង្អុលបង្ហាញថាមានការណែនាំយ៉ាងច្បាស់លាស់ដោយនាយករដ្ឋមន្រ្តីលោក Tamim bin Hamad ឲ្យបើកស្ថានទូតរបស់កាតាជាថ្មីនៅក្នុងប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ និងតែងតាំងឯកអគ្គរដ្ឋទូតម្នាក់ក្នុងពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here