ប៉ូលិសឃាត់ខ្លួនមនុស្សប្រមាណជា១០០នាក់នៅក្នុងការវាយឆ្មក់ប្រឆាំងនឹងក្រុមឧទ្ទាម ISIS នៅរដ្ឋធានីប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

មន្រ្តីប៉ូលិសប្រទេសទួរគីធ្វើប្រតិបត្តិវាយឆ្មក់មួយនៅក្នុងរដ្ឋធានីអង់ការ៉ា។ ការវាយឆ្មក់នេះឃាត់ខ្លួនមនុស្សប្រមាណជា១០០នាក់ដែលសង្ស័យជាសមាជិកក្រុមឧទ្ទាម ISIS។ មន្រ្តីប៉ូលិសសរុបចំនួន១,៥០០នាក់ធ្វើប្រតិបត្តិការវាយឆ្មក់ទូរទាំងទីក្រុង ហើយទទួលបានដីកាចាប់ខ្លួនជនសង្ស័យចំនួន២៤៥នាក់នេះបើយោងតាមប្រភពភ្នាក់ងារព័ត៌មាន Anadolu និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ ប្រតិបត្តិការវាយឆ្មក់នេះធ្វើឡើងតាមរយៈអាស័យដ្ឋានចំនួន២៥០ទីតាំងតាមដែលឯកសារ និងឧបករណ៍ឌីជីថលបញ្ជាក់។ ខែមុនមានជនសង្ស័យជាក្រុមឧទ្ទាម IS ចំនួនរាប់សិបនាក់ត្រូវប៉ូលិសចាប់ឃុំខ្លួននៅទូរទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here