ជនភៀសខ្លួន៣,០០០គ្រួសារចូលមកខេត្ត Dohuk បន្ទាប់ពីកងកម្លាំងឃើដ និងអ៊ីរ៉ាក់ប៉ះទង្គិចគ្នានាពេលថ្មីៗនេះ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

ខេត្ត Dohuk របស់ឃើដ និងអ៊ីរ៉ាក់មានជនភៀសខ្លួនប្រមាណជា៣,០០០គ្រួសារមកពីតំបន់ដែលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះរវាងកងកម្លាំងអ៊ីរ៉ាក់ និងឃើដ។ លោក Salem Saeed ប្រធានប្រព័ន្ធផ្សព្វផ្សាយសម្រាប់កិច្ចការមនុស្សធម៌ប្រចាំខេត្តបានប្រាប់សារព័ត៌មាន Alghad ថាខេត្ត Dohuk ទទួលជនភៀសខ្លួន២,៨៥៦គ្រួសារមកពីតំបន់ Zummar តំបន់ Rabia តំបន់ Tel Saqf និងតំបន់ Plain។ តំបន់ទាំងនោះឃើញថាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងឃើដ និងកងកម្លាំងអ៊ីរ៉ាក់ដើម្បីស្វែងរកការគ្រប់គ្រងឡើងវិញបន្ទាប់ពីមានវិបត្តិនយោបាយដែលបណ្តាលមកពីការធ្វើប្រជាមតិសុំឯករាជ្យដោយរដ្ឋាភិបាលតំបន់ឃើដកាលពីខែកញ្ញាកន្លងមកនេះ។ យោងតាមលោក Saeed បានឲ្យដឹងថាខេត្ត Dohuk បានក្លាយទៅជាទីជម្រកសម្រាប់ជនភៀសខ្លួនប្រមាណជា៧៤០,០០០នាក់ និងជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីលំនៅឋានដោយសារតែសង្គ្រាមប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងការប្រឈមមុខដាក់គ្នារវាងកងកម្លាំងឃើដ និងអ៊ីរ៉ាក់។ លោក Saeed បានឲ្យដឹងទៀតថាអាជ្ញាធរមូលដ្ឋានកំពុងខិតខំប្រឹងប្រែងចុះបញ្ជីអ្នកដែលទើបមកដល់ថ្មីៗដោយសារតែពួកគេភាគច្រើនមិនបានចុះឈ្មោះនៅជំរុំជនភៀសខ្លួន។ អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភលើរបាយការណ៍នៃការរំលោភបំពានសិទ្ធិមនុស្សរាប់បញ្ចូលទាំងការបង្ខំឲ្យនិរទេស និងការវាយប្រហារលើទ្រព្យសម្បត្តិនៅពេលដែលកងកម្លាំងអ៊ីរ៉ាក់បានដាក់ពង្រាយនៅតំបន់ដែលមានជម្លោះជាមួយពួកឃើដចាប់តាំងពីពាក់កណ្តាលខែតុលាមក។ ក្រុងបាកដាដបាននិយាយថាខ្លួនបានរឹបអូសការត្រួតត្រាលើការឆ្លងកាត់ព្រំដែនរបស់ឃើដ ព្រមទាំងអាកាសយានដ្ឋាន និងរោងចក្រចម្រាញ់ប្រេងនៅដែនដីដែលមានជម្លោះជា​ពិសេស​ទីរួមខេត្ត Kirkuk៕

LEAVE A REPLY

Please enter your comment!
Please enter your name here