កងទ័ពអ៊ីរ៉ាក់សម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់មកពីស៊ីរីមុនឆ្លងកាត់ចូលក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

មេបញ្ជាការម្នាក់និយាយថាកងទ័ពអ៊ីរ៉ាក់សម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់មកពីប្រទេសស៊ីរីមុនពេលឆ្លងចូលក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍នេះ។ ឧត្តមសេនីយ៍ Nawman al-Zawbai មេបញ្ជាការកងពលធំលេខ៧របស់កងទ័ពបានប្រាប់សារព័ត៌មាន Alsumaria ថាកងកម្លាំងមកពីកងពលនេះបានសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់ដែលបំពាក់ខ្សែក្រវ៉ាត់គ្រាប់បែកដែលព្យាយាមលួចចូលមកពីភាគីស៊ីរីឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍របស់លោកមិនបានបញ្ជាក់ពីតំបន់ដែលមានឧប្បត្តិហេតុនោះកើតឡើងទេ។ គួរបញ្ជាក់ថាកងទ័ពអ៊ីរ៉ាក់ដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកាន់កាប់បានទីតាំងដ៏សំខាន់របស់អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីខែតុលានេះ។ បញ្ជាការយោធានាពេលថ្មីៗនេះប្រកាសថាបានកាន់កាប់ទីក្រុង Qaim នៅតាមបណ្តោយព្រំដែនរបស់ស៊ីរី។ បច្ចុប្បន្ននេះទីក្រុង Rawa របស់ខេត្ត Anbar តែមួយគត់ស្ថិតនៅក្រោមការកាន់កាប់ដោយពួកសកម្មប្រយុទ្ធហើយក្រុមសិទ្ធិមនុស្សជឿថាពួកសកម្មប្រយុទ្ធកំពុងកាន់កាប់ជនស៊ីវិលរាប់ពាន់នាក់នៅទីនោះសម្រាប់ធ្វើជាខែលការពារខ្លួនរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here