អង្គការសហប្រជាជាតិចេញផ្សាយជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) បានដោះលែងពួកឧទ្ទាមដែលរងការចោទប្រកាន់ពីបទបាញ់អ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយឯកសារសម្ងាត់បានបង្ហាញក្នុងកម្មវិធីរបស់ BBC។ គួររំលឹកផងដែរថាបុរសទាំង២នាក់នេះត្រូវបានគេប្រគល់ទៅឱ្យមេបញ្ជាការរបស់ខ្លួនវិញនៅឆ្នាំ២០១៥ ទោះបីជាបានបង្ករបួសដល់អ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាឧក្រិដ្ឋកម្មសង្រ្គាម ក្រោមច្បាប់អន្ដរជាតិក៏ដោយ។ របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា ដោយហេតុតែឧបទ្ទវហេតុនេះបានកើតឡើងក្នុងរយៈពេលខ្លីមុនការបោះឆ្នោតដ៏សំខាន់មន្ត្រីរបស់អង្គការសហប្រជាជាតិបានសម្រេចចិត្តនេះដើម្បីបន្ធូរបន្ថយដំណើរការបោះឆ្នោតដោយដោះលែងឧក្រិដ្ឋជនសង្រ្គាមដែលត្រូវបានគេចោទប្រកាន់។ សូមបញ្ជាក់ថាការបញ្ចេញឲ្យដឹងនេះគឺជាការវាយប្រហារចុងក្រោយបង្អស់សម្រាប់បេសកកម្មថែរក្សាសន្តិភាពដែលពោរពេញដោយបញ្ហា នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here