ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៧
ការបំផ្ទុះគ្រាប់បែកអត្តឃាតដោយប្រើឡានកើតឡើងនៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រកំណត់គោលដៅលើមន្រ្តី។ ក្រោយពេលកើតហេតុមានប៉ូលិស១នាក់ស្លាប់ និងបណ្តាលឲ្យមនុស្ស២ នាក់ផ្សេងទៀតរងរបួសនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីអាហ្វហ្គានីស្ថាន។ ប៉ូលិសនៅព្រំដែន Lashkar Gah រងការវាយប្រហារនេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តលោក Abdul Ghafar Safi។ ទាក់ទងទៅនឹងការវាយប្រហារនេះពុំទាន់មានក្រុមណាចេញមុខអះអាងនៅពីក្រោយការវាយប្រហារនោះទេ៕
