ប្រទេសកូរ៉េខាងជើងនិយាយថា លោក ត្រាំ សុំឱ្យមានសង្រ្គាមក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាស៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១១​​ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រទេសកូរ៉េខាងជើងនិយាយកាលពីថ្ងៃសៅរ៍នេះថាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទ្វីបអាស៊ីបង្ហាញថាគាត់គឺពិតជា “អ្នកពិឃាត” ហើយគាត់សុំឱ្យមានសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យក្រសួងការបរទេសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋថា “ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ បង្ហាញនូវលក្ខណៈពិតរបស់លោកជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពពិភពលោក ហើយលោកអំពាវនាវឱ្យមានសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េថែមទៀត”។ លោក ត្រាំ ក៏ព្រមានប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធថាមិនត្រូវមើលស្រាលសហរដ្ឋអាមេរិកនៅពេលលោកបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះទេ។ អ្នកនាំពាក្យរបស់កូរ៉េខាងជើងនិយាយថាគ្មានអ្វីនឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here