កូរ៉េខាងត្បូង និងចិនព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិភាព និងស្ថេរភាព

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១១​​ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថានៅថ្ងៃសៅរ៍នេះមេដឹកនាំកូរ៉េខាងត្បូង និងចិនយល់ព្រមគ្នាទៅលើការគ្រប់គ្រងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េដោយវិធីស្ថេរភាព និងដោះស្រាយភាពតានតឹងទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើងដោយសន្តិវិធីបន្ទាប់ពីកិច្ចប្រជុំកំពូល។ ប្រទេសទាំង២នឹងពង្រឹងកិច្ចចរចាយុទ្ធសាស្រ្តលើគ្រប់កម្រិតទាំងអស់នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីលោក Yoon Young-chan ប្រាប់ទៅកាន់អ្នកកាសែតនៅទីក្រុង Danang ប្រទេសវៀតណាមដែលជាទីកន្លែងសម្រាប់កិច្ចប្រជុំរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចេអ៊ីន និងប្រធានាធិបតីចិនលោក ស៊ីជីន ពីង ដែលត្រូវប្រារព្ធឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល APEC។ លោក ស៊ី ប្រាប់លោក មូន ថាលោកជម្រុះប្រទេសកូរ៉េខាងត្បូងឱ្យបន្តកិច្ចសន្ទនាជាមួយប្រទេសកូរ៉េខាងជើងឡើងវិញសម្រាប់ការផ្សះផ្សារ និងកម្មវិធីនុយក្លេអ៊ែរ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េមានការកើនឡើងកាលពីខែមុននេះនៅពេលដែលមេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គំរាមកំហែងធ្វើសង្គ្រាម និងការប្រមាថមើលងាយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជំរុញឲ្យប្រទេសចិនចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់មហិច្ឆិតានៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងប៉េកាំងនិយាយថាខ្លួនគោរពតាមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងធ្វើអ្វីៗទាំងអស់នេះដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុរបស់រដ្ឋឯកោមួយនេះ។ ប្រទេសកូរ៉េខាងត្បូងទទួលរងការប្រតិកម្មប្រឆាំងពីប្រទេសចិនយ៉ាងខ្លាំងបំផុតទៅលើការដាក់ពង្រាយប្រព័ន្ធការពារម៉ីស៊ីលកម្រិតខ្ពស់ (THAAD)៕

LEAVE A REPLY

Please enter your comment!
Please enter your name here