លោក ត្រាំ និងលោក Duterte ជួបគ្នាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូល APEC

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១១​​ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ជាលើកដំបូងក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរបស់លោក Duterte លោក Harry Roque ប្រាប់ក្រុមអ្នកយកព័ត៌មានថាកិច្ចប្រជុំនេះមានរយៈពេលខ្លីប៉ុន្តែវាមានភាពកក់ក្តៅ។ លោកនិយាយថា “មេដឹកនាំទាំងអស់សប្បាយរីករាយក្នុងការជួបគ្នាដោយផ្ទាល់។ លោក ត្រាំ ប្រាប់លោក Duterte ថា “ជួបគ្នាថ្ងៃស្អែក” ផងដែរ។ មេដឹកនាំទាំង២នេះស្ថិតនៅទីក្រុងដាណាំង ប្រទេសវៀតណាមសម្រាប់កិច្ចប្រជុំកំពូល APEC។ លោក ត្រាំ នឹងធ្វើដំណើទៅទីក្រុងម៉ានីលនៅថ្ងៃអាទិត្យនេះសម្រាប់កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងជើងហោះហើរចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃរបស់គាត់នៅអាស៊ី។ លោក Duterte និយាយកាលពីថ្ងៃពុធថា គាត់នឹងប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក “បោះបង់ចោលឬបញ្ឈប់” ប្រសិនបើលោកលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅពេលពួកគេជួបគ្នា។ ជនជាតិហ្វីលីពីនប្រមាណជា៣៩០០នាក់ត្រូវបាញ់សម្លាប់នៅក្នុងទង្វើរដែលប៉ូលិសហៅថាជាការការពារខ្លួននៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte។ លោក ត្រាំ កាលពីខែឧសភាក៏សរសើរលោក Duterte ចំពោះការធ្វើ “ការងារមិនគួរឱ្យជឿទៅលើបញ្ហាគ្រឿងញៀន” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here