ឧទ្ធម្ភាគចក្រកងទ័ព Mi-17 ធ្លាក់នៅភាគខាងកើតអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៧

ឧទ្ធម្ភាគចក្ររបស់កងទ័ពអ៊ីរ៉ាក់មួយគ្រឿងធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន។ ការធ្លាក់នេះសម្លាប់អ្នកបើកបរយន្តហោះ២នាក់ និងមន្ដ្រីយោធា៥នាក់។ សេចក្តីថ្លែងការណ៍បន្ថែមថាយន្ដហោះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស។ យោងតាមប្រភពព័ត៌មានពីលោក Al Sumaria បានឱ្យដឹងថាយន្ដហោះ Mi-17 ផលិតនៅប្រទេសរុស្ស៊ីធ្លាក់នៅថ្ងៃអាទិត្យនៅជិតទីក្រុង Kut ក្នុងខេត្ត Wasit៕

LEAVE A REPLY

Please enter your comment!
Please enter your name here