សង្គ្រាមជាមួយ ISIS ប្រទេសអ៊ីរ៉ាក់ចំណាយអស់ជាង១០០ពាន់លានដុល្លារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៧

នាយករដ្ឋមន្រ្តី Haider al-Abadi មានប្រសាសន៍នៅថ្ងៃសៅរ៍ថាក្រុមរដ្ឋអ៊ីស្លាម (ISIS/ISIL) គ្រប់គ្រងទឹកដីអ៊ីរ៉ាក់។ ការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមធ្វើឱ្យក្រុងបាដាដខាតបង់ប្រមាណជា១០០ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍អំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅក្រុងខាបាឡាថា ការខូចខាតបណ្ដាលមកពីការកាន់កាប់របស់ IS នៅទីក្រុងអ៊ីរ៉ាក់គិតជាប្រាក់មានចំនួនច្រើនជាង១០០ពាន់លានដុល្លារ។ លោកបន្ថែមថាការបាត់បង់ ទាំងនេះគឺទាក់ទងទៅនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈដែលកងកម្លាំងអ៊ីរ៉ាក់រាយការណ៍ថាពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការរំដោះទីក្រុងរបស់ Rawa ដែលជាទីបញ្ជាការកងទ័ពចុងក្រោយបង្អស់ នេះបើយោងតាមប្រភពព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសៅរ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here