អភិបាលខេត្ត Kirkuk៖ រកឃើញជនរងគ្រោះ៤០០នាក់ក្នុងផ្នូរធំថ្មីមួយនៅប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៧

អភិបាលខេត្ត Kirkuk មានប្រសាសន៍ថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់រកឃើញសាកសពយ៉ាងហោចណាស់៤០០នាក់កប់នៅក្នុងរណ្តៅសាកសពនៅអតីតមូលដ្ឋានយោធាជិតតំបន់ Hawija។ តំបន់នោះត្រូវគេរំដោះចេញពីក្រុមឧទ្ទាម (IS អតិត ISIS/ISIL)។ លោក Rakan Saed មានប្រសាសន៍ថាមនុស្សមិនតិចជាង៤០០នាក់នោះទេត្រូវឧទ្ទាមប្រហារជីវិត ។ លោកបន្ថែមថាជនរងគ្រោះមួយចំនួនស្លៀកពាក់ឯកសណ្ឋានពន្ធនាគារខណៈដែលអ្នកផ្សេងទៀតស្ថិតនៅសម្លៀកបំពាក់ស៊ីវិល។ Hawija គឺជាទីក្រុងចុងក្រោយបំផុតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ដែលរដ្ឋាភិបាលដណ្តើមយកមកវិញនៅដើមខែតុលា។ ពេលនេះ ក្រុមជ្រុលនិយមនៅតែបន្តគ្រប់គ្រងភូមិមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here