កងកម្លាំងចម្រុះដឹកនាំដោយសាអ៊ូឌីតបើកដំណើរការព្រលានយន្តហោះ និងកំពង់ផែសមុទ្រនៅយេម៉ែនឡើងវិញ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោក Riyadh និយាយនៅថ្ងៃចន្ទថាកងកម្លាំងចម្រុះប្រឆាំងនឹងពួកឧទ្ទាម Shiite និង Houthis នៅយេម៉ែននឹងបើកដំណើរការព្រលានយន្តហោះ និងកំពង់ផែឡើងវិញ។ ជំហានដំបូងនៃដំណើរការនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោង ហើយកិច្ចការពាក់ព័ន្ធការបើកច្រកទាំងអស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ។ កំពង់ផែទាំងនោះស្ថិតនៅតំបន់ Aden, Mocha និង Mukalla នេះបើយោងតាមប្រភពព័ត៌មាន AP។ កងកម្លាំងបំពេញបេសកកម្មនោះនិយាយថាខ្លួនបានស្នើសុំឱ្យអង្គការសហប្រជាជាតិបញ្ជូនក្រុមអ្នកជំនាញទៅកាន់កំពង់ផែនៅដែនដី Houthi ឬស្នើរឲ្យមានកិច្ចពិភាក្សាដើម្បីធានាថាអាវុធមិនអាចត្រូវបានគេបន្លំយកចូលបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here