ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧
សារព័ត៌មាន Eanb Baladi បានរាយការណ៍កាលពីថ្ងៃពុធនេះថាក្មេង៣នាក់ស្លាប់ដោយសារផ្ទុះគ្រាប់មីនដែលបានដាក់ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុង al-Bab ភាគខាងកើតទីក្រុងអាល្លេប៉ូ។ សារព័ត៌មាន outlet ចេញផ្សាយថាគ្រាប់មីនមួយគ្រាប់ដែលបានដាក់ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលពួកគេគ្រប់គ្រងលើទីក្រុង al-Bab ភាគខាងកើតទីក្រុងអាល្លេប៉ូបានផ្ទុះឡើងបណ្តាលឲ្យក្មេង៣នាក់ស្លាប់។ ជនរងគ្រោះទាំង៣នាក់នេះមានឈ្មោះ Ahmed al-Hussein al-Mohamed អាយុ១១ឆ្នាំ Hussein Ali al-Mohamed អាយុ១២ឆ្នាំ និង Hamid Hussein al-Mohamed អាយុ៥ឆ្នាំ។ យោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការឡានពេទ្យគ្នានព្រំដែនបានឲ្យដឹងថាចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រាប់មីនក្នុងទីក្រុង al-Bab កើនឡើងដល់៧៧នាក់រួមទាំងស្រ្តី៦នាក់ និងក្មេង៨នាក់៕
