ជនបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១០នាក់នៅ Maiduguri

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ វិចិ្ឋកា ឆ្នាំ២០១៧

ជនបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់វាយប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និងច្រើននាក់ផ្សេងទៀតរងរបួសនៅទីក្រុង Maiduguri ប្រទេសនីហ្សេរីយ៉ា។ យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសក្រុមជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលរួមមានទាំងស្ត្រីផងនោះបានវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងសង្កាត់ Muna។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយចេញមុខអះអាងលើការវាយប្រហារនេះនៅឡើយនោះទេ តែទោះជាយ៉ាងណាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបូកូហារ៉ាមជាក្រុមដែលធ្វើការវាយប្រហារច្រើនជាងគេនៅ Maiduguri ក្នុងរដ្ឋ Borno៕

LEAVE A REPLY

Please enter your comment!
Please enter your name here