ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧
នៅថ្ងៃពុធនេះប្រទេសទួរគីថ្កោលទោសដោយលើកឡើងថាការគេចខ្លួនរបស់ប្រជាជនរាប់រយនាក់ពីតំបន់ Raqqa ជាបញ្ហាធ្ងន់ធ្ងរ។ កងកម្លាំងប្រដាប់អាវុធស៊ីរីគាំទ្រដោយអាមេរិច (SDF) និយាយថាជនស៊ីវិលច្រើនជាង៣,០០០នាក់ចាកចេញពីតំបន់ Raqqa នៅថ្ងៃទី១៤ ខែតុលា។ ការចាកចេញនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងចរចាររវាងមន្រ្តីមកពីក្រុមប្រឹក្សាស៊ីវិលនៅ Raqqa និងយុទ្ធជន (ISIS/ISIL)។ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិកទទួលស្គាល់ថាក្នុងនោះមានយុទ្ធជន IS រហូតដល់ទៅ៣០០នាក់៕