លោកនាយករដ្ឋមន្រ្តី Netanyahu គំរាមថាអ៊ីស្រាអែលនឹងធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី

0

ប្រភពពត៌មានពី RT​ ចេញផ្សាយថ្ថៃទី ១៦ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ​និយាយថាអ៊ីស្រាអែលមិនបញ្ឈប់ក្នុងការទប់ទល់នឹងអ៊ីរ៉ង់នោះទេទោះបីជាត្រូវធ្វើតែម្នាក់ឯងក៏ដោយ។ នាយករដ្ឋមន្ត្រីចោទប្រកាន់ថាអ៊ីរ៉ង់រៀបផែនការដើម្បីកំទេចអ៊ីស្រាអែលពីប្រទេសស៊ីរីដែលខ្លួនកំពុងជួយប្រយុទ្ធប្រឆាំងនឹងភេរវករក្រោមការអញ្ជើញរបស់រដ្ឋាភិបាល។ លោកអះអាងនៅពេលនិយាយទៅកាន់មហាសន្និបាតសហភាពជនជាតិស្វីសរបស់អាមេរិកខាងជើងនៅទីក្រុង Los Angeles តាមរយៈសន្និសីទវីដេអូមួយកាលពីថ្ងៃអង្គារថា “ប្រទេសអ៊ីរ៉ង់មានគម្រោងបង្កើនកងទ័ពនៅក្នុងប្រទេសស៊ីរី។ មេដឹកនាំអ៊ីស្រាអែលថែមទាំងចោទប្រកាន់ថាអ៊ីរ៉ង់ជាអ្នកធានាកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅស៊ីរីជាមួយរុស្ស៊ី និងទួរគីដោយដាក់កងទ័ពរបស់ខ្លួននៅលើទឹកដីស៊ីរីជាអចិន្រ្តៃយ៍ “ហើយមានចេតនាប្រើប្រាស់ស៊ីរីជា “មូលដ្ឋានដើម្បីកំទេចអ៊ីស្រាអែល”។ លោកធ្លាប់ចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយរវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦គឺជាកំហុសឆ្គងជាប្រវត្តិសាស្ត្រ និងការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់អ៊ីស្រាអែលម្តងហើយម្តងទៀតលើឯកសារជាសកលដែលលើកឡើងថាវានឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ “ផលិតអាវុធនុយក្លេអ៊ែររាប់រយប្រហែលជាមួយទសវត្សរ៍មកហើយ”។ លោកនាយករដ្ឋមន្ត្រីទទូចដល់សហគមន៍អន្តរជាតិដើម្បីទប់ស្កាត់អ៊ីរ៉ង់ប្រសិនបើសម្ព័ន្ធមិត្តមិនយល់ស្របការដឹកនាំរបស់អ៊ីស្រាអែលទេនោះវានឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពដោយខ្លួនឯង។ លោកមានប្រសាស៍ថា “ប្រសិនបើយើងឈររួមគ្នា យើងនឹងសម្រេចបានជោគជ័យ” អ៊ីរ៉ង់នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរទេ។ អ៊ីរ៉ង់នឹងមិនបង្វែរស៊ីរីទៅជាមូលដ្ឋានទ័ពប្រឆាំងនឹងអ៊ីស្រាអែលទេ។ ការអះអាងរបស់លោក Netanyahu ថាកិច្ចព្រមព្រៀងនេះ “លុបចោលរាល់ដែនកំណត់លើការបង្កើនសមត្ថភាពរបស់អ៊ីរ៉ង់” ដោយរបាយការណ៍បង្ហាញជាទៀងទាត់ពីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ដែលបញ្ជាក់ម្តងហើយម្តងទៀតនូវការអនុលោមពេញលេញរបស់អ៊ីរ៉ង់។ កាលពីថ្ងៃចន្ទរបាយការណ៍សម្ងាត់របស់ (IAEA) ដកស្រង់ដោយរ៉យទ័រថាអ៊ីរ៉ង់មិនអាចស្តុកអ៊ីអ៊ែរនីញ៉ូមដែលមានចំនួនលើស៣០០គីឡូក្រាម និងផ្តល់ការត្រួតពិនិត្យនៅគ្រប់តំបន់នុយក្លេអ៊ែរ។ វាជាលើកទី៩ហើយដែលក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិអនុលោមទៅដល់សាធារណរដ្ឋអ៊ីស្លាមនឹងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here