ទីក្រុងអង់ការ៉ាឃុំខ្លួនមន្រ្តីសន្តិសុខ៦០នាក់ខណៈដែលការស៊ើបអំពីការធ្វើរដ្ឋប្រហារនៅតែបន្ត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ទីក្រុងអង់ការ៉ាចាប់ខ្លួនអតីតមន្ត្រីសន្តិសុខ៦០នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយនៅថ្ងៃព្រហស្បតិ៍ពីបទសង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារយោធាឆ្នាំមុននេះបើយោងតាមប្រភពភ្នាក់ងារព័ត៌មាន Anadolu។ តុលាការចេញដីកាចាប់ខ្លួនមន្រ្តីសន្តិសុខ១០៨នាក់ក្នុងរដ្ឋធានីអង់ការ៉ា និងទូរទាំងខេត្តចំនួន៣០។ គេជឿថាជនសង្ស័យមានទំនាក់ទំនងជាមួយលោក Fetullah Gulen ជាអ្នកអធិប្បាយនៅសហរដ្ឋអាមេរិក។ ក្រុងអង់ការ៉ាចោទប្រកាន់លោក Fetullah Gulen ថារៀបចំរដ្ឋប្រហារហើយបរាជ័យក្នុងខែកក្កដា ឆ្នាំ២០១៦។ លោក Gulen បដិសេធថាមិនបានចូលរួមអ្វីទាំងអស់។ ក្រោយមកមនុស្សច្រើនជាង៥ម៉ឺននាក់ត្រូវគេចាប់ឃុំឃាំងជាបន្តបន្ទាប់ក្រោយពីហេតុការណ៍ធ្វើរដ្ឋ ប្រហារនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here