ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាប្រទេសទួរគីព្យួរមន្រ្តីការទូតរបស់ខ្លួនមួយភាគបួនក្រោយពីមានការសង្ស័យថាមានជាប់ទាក់ទងទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយទទួលបរាជ័យនៅពីឆ្នាំមុន។ របាយការណ៍របស់ Reuters រាយការណ៍ថា លោក Mevlut Cavusoglu មានប្រសាសន៍ថាការព្យួរធ្វើឡើងដោយផ្អែកលើឯកសារទាំងស្រុង។ លោកបន្ថែមទៀតថាចំនួនអ្នកដែលវិលត្រលប់ទៅកាន់ តំណែងរបស់ខ្លួនវិញអះអាងថាក្រសួងចាត់វិធានការណ៍បែបនេះមិនខុសនោះទេ៕