មនុស្ស១៨នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយនៅជិតរដ្ឋ Kabul

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងនៅជិតទីក្រុង Kabul នៅថ្ងៃព្រហស្បតិ៍។ ក្រុមមន្ត្រីសន្តិសុខបញ្ជាក់ថាយ៉ាងហោចណាស់មានប៉ូលិស៨នាក់ និងជនស៊ីវិល១០នាក់ស្លាប់។ គ្រាប់បែករថយន្តមួយបំផ្ទុះនៅខាងក្រៅភោជនីយដ្ឋានស្រុក Khair Khana ក្បែរទីលាន Lab-e-Jar វេលាម៉ោង ១:៣០ នាទីរសៀល។ ការផ្ទុះនេះកើតឡើងនៅក្បែរកិច្ចជួបជុំអ្នកគាំទ្រមេដឹកនាំថ្នាក់តំបន់លោក Atta Mohammad Noor។ គាត់គឺជាអភិបាលនៃខេត្ត Balkh ភាគខាងជើង ហើយក៏ជាមេដឹកនាំគណបក្សតាជីយ៉ាមីតអ៊ីអ៊ីលអ៊ីស្លាម (Tajik Jamiat-i-Islami) ផងដែរ។ រដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ប្រកាសអះអាងនៅពីក្រោយការវាយប្រហារនេះដោយពុំបានផ្តល់ភស្តុតាងនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here