មនុស្ស៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងទីក្រុង Damascus

0

ប្រភពព័ត៌មានពី RTចុះផ្សាយថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងរដ្ឋធានីស៊ីរី។ ការវាយប្រហារនេះសម្លាប់ប្រជាជនស៊ីវិល៦នាក់ និងបង្ករឲ្យមនុស្សរងរបួស៤៥នាក់ នេះបើយោងតាមប្រភពពីភ្នាក់ងារព័ត៌មានរដ្ឋ SANA ដកស្រង់ប្រភពអនាមិកមួយនៅក្នុងបញ្ជាការប៉ូលិសទីក្រុង។ មនុស្សមួយក្រុមប្រដាប់ដោយអាវុធធ្វើការវាយប្រហារទៅលើសង្កាត់ al-Sweka, Sabaa Bahraat, al-Abassiyeen និង Barzzeh។ ការវាយប្រហារនេះជាការរំលោភលើបទឈប់បាញ់គ្នានៅភាគខាងកើតតំបន់ Ghouta។ ភ្នាក់ងារព័ត៌មានបញ្ជាក់ឲ្យដឹងថាភូមិ Rafin នៅខេត្ត Homs ក៏ត្រូវគេកំណត់គោលដៅវាយប្រហារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here