សហរដ្ឋអាមេរិកលក់ប្រព័ន្ធការពារមីស៊ីលតំលៃ១០,៥ពាន់លានដុល្លារឲ្យប្រទេសប៉ូឡូញ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រទេសប៉ូឡូញទិញប្រព័ន្ធការពារអាកាស និងមីស៊ីល៤ពីអាមេរិកក្នុងតម្លៃប្រមាណជា១០,៥ពាន់លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងការពារជាតិសម្ព័ន្ធមិត្តណាតូនិយាយថាប្រទេសនេះត្រូវការពង្រីកយោធារបស់ខ្លួនដើម្បីការពារតបតនឹងប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសហប្រតិបត្តិការផ្នែកការពារជាតិរបស់មន្ទីរបញ្ចកោណប្រកាសអនុវត្តការលក់អាវុធបរទេសកាលពីថ្ងៃសុក្រដោយក្រសួងការបរទេសយល់ព្រមលើកិច្ចព្រមព្រៀងដែលស្នើរវាងប៉ូឡូញ និងសហរដ្ឋអាមេរិក។ ប្រសិនបើការលក់រួចរាល់ប្រទេសប៉ូឡូញនឹងចូលជាសមាជិកណាតូទី៥ដំណើរការប្រព័ន្ធ Patriot រួមទាំងសហរដ្ឋអាមេរិក ហូឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងក្រិក។ លោក Raytheon អ្នកចុះកិច្ចព្រមព្រៀង និយាយថាប្រព័ន្ធ Patriot ដែលពួកគេកសាងឡើងសម្រាប់ប្រទេសចំនួន១៣អាចធ្វើប្រតិបត្តិការរួមគ្នានៅក្នុងការប្រយុទ្ធ។ ទីភ្នាក់ងារសហប្រតិបត្ដិការការពារជាតិនិយាយថាការលក់នេះផ្តល់ឱ្យសម្ព័ន្ធមិត្តនូវប្រព័ន្ធទំនើបដែលបង្កើនប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក និងបង្កើនសន្តិសុខ។ “គោលបំណងការលក់នេះនឹងគាំទ្រគោលនយោបាយបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដោយជួយពង្រឹងសន្តិសុខសម្ព័ន្ធមិត្តណាតូជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅអឺរ៉ុប”។ ប្រទេសរុស្ស៊ីរិះគន់ម្តងហើយម្តងទៀតអំពីការបង្កើនផ្នែកយោធារបស់ណាតូនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ក្រុងម៉ូស្គូថ្កោលទោសប្រព័ន្ធការពារគ្រាប់មីស៊ីលថ្មីរបស់អាមេរិកនៅអឺរ៉ុបខាងកើត និងការបង្កើនវត្តមាននាវាណាតូនៅសមុទ្រខ្មៅ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកវរសេនីយ៍ឯក Aleksandr Emelyanov និយាយថាប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកកំពុង “បង្ករឱ្យមានការប្រណាំងសព្វាវុធថ្មី” ដែលបង្កឱ្យមាន “ការគំរាមកំហែងដល់មនុស្សជាតិ”។ លោក Emelyanov អះអាងថាប្រព័ន្ធការពារគ្រាប់មីស៊ីលជាផ្នែកមួយនៃការវាយប្រហារគំរាមកំហែងសកលលោកជាគម្រោងការរបស់ក្រុងវ៉ាស៊ីនតោនចាប់ផ្ដើមប្រឆាំងនឹងយុទ្ធសាស្ត្ររុស្ស៊ីឬចិន ហើយដើម្បីការពារសហរដ្ឋអាមេរិកពីការវាយប្រហារសងសឹកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here