ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧
ប្រទេសរុស្ស៊ីបានបោះឆ្នោតវ៉េតូជាច្រើនថ្ងៃដើម្បីរារាំងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលនឹងពន្យារការស៊ើបអង្កេតជាអន្តរជាតិលើការវាយប្រហារអាវុធគីមីនៅក្នុងប្រទេសស៊ីរី។ ខណៈដែលប្រទេសរុស្ស៊ីបានច្រានចោលសេចក្ដីព្រាងនៃសេចក្តីសម្រេចរបស់ជប៉ុនដើម្បីពន្យារពេលយន្តការស៊ើបអង្កេតរួមគ្នារយៈពេ៣០ថ្ងៃដោយបញ្ចប់អាណត្តិនៅពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ។ គួររំលឹកផងដែរថាប្រជាជាតិលោកខាងលិចបានថ្កោលទោសទង្វើនេះ។ នេះជាលើកទី១១ហើយដែលទីក្រុងម៉ូស្គូបានប្រើអំណាចវេតូរបស់ខ្លួនដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនចាប់តាំងពីជម្លោះបានចាប់ផ្តើម។ កាលពីថ្ងៃព្រហស្បតិ៍រុស្ស៊ីបានរារាំងសេចក្តីព្រាងច្បាប់មួយរបស់អាមេរិកដើម្បីពន្យារអាណត្តិរបស់យន្តការស៊ីេបអង្កេតរួម (JIM) សម្រាប់រយៈពេលមួយឆ្នាំ។ JIM ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ដើម្បីកំណត់អត្តសញ្ញាណជនល្មើសនៃការវាយប្រហារដោយសារធាតុគីមី។ វាគឺជាបេសកកម្មផ្លូវការតែមួយគត់ដែលស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី។ សូមបញ្ជាក់ថាក្រុងម៉ូស្គូបានរិះគន់យ៉ាងខ្លាំងចំពោះការសាកសួរនេះនៅពេលមានការស្តីបន្ទោសដល់រដ្ឋាភិបាលស៊ីរីចំពោះការវាយប្រហារភេរវកម្មដ៏គ្រោះថ្នាក់មួយនៅទីក្រុង Khan Sheikhoun កាលពីខែមេសា៕
