ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧
កងកម្លាំងអ៊ីរ៉ាក់និយាយថាពួកគេបានដណ្តើមយកទីក្រុង Rawa ដែលជាទីក្រុង ចុងក្រោយគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម។ ការផ្លាស់ប្តូរនេះបន្ទាប់ពីការវាយលុកមួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍បានបន្សល់ទុកនូវក្រុមជីហាដនិយមដែលជិតផុតពូជនៅអ៊ីរ៉ាក់។ គួររំលឹកផងដែរថាតំបន់តូចៗមួយចំនួនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសបន្ទាប់ពីទីក្រុង al-Qaim ដួលរលំកាលពីសប្តាហ៍មុន។ សូមបញ្ជាក់ថា លោក នាយករដ្ឋមន្រ្តី Haider al-Abadi និយាយថាទីក្រុង Rawa ត្រូវបាន គេដណ្តើមយកតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ វីរភាពកងកម្លាំងរបស់យើង បានរំដោះទីក្រុង Rawa ក្នុងរយៈពេលកំណត់មួយ ហើយនឹងបន្តបន្សុទ្ធកម្ម និងការធានាតំបន់ព្រំដែន៕