មនុស្ស១៥នាក់ស្លាប់​ និងរបួសនៅក្នុងខេត្ត Idlib ដោយសារការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុមឃ្លាំមើលសិទិ្ធមនុស្សក្នុងប្រទេសស៊ីរីបានរាយការណ៍កាលពីថ្ងៃសៅរ៍នេះថាមនុស្ស១៥នាក់ស្លាប់ និងរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងខេត្ត Idlib។ ក្រុមឃ្លាំមើលសិទិ្ធមនុស្សក្នុងប្រទេសស៊ីរីបាននិយាយថារថយន្តមួយគ្រឿងបង្កៃគ្រាប់បែកបានផ្ទុះឡើងនៅក្បែរអគារ Dawar al-Mehrab ក្នុងខេត្ត Idlib ដោយបានសម្លាប់មនុស្សម្នាក់ និងរងរបួសច្រើនជាង១៥នាក់។ ក្រុមឃ្លាំមើលសិទិ្ធមនុស្សក្នុងប្រទេសស៊ីរីបានប្រាប់ឲ្យដឹងទៀតថាចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើងដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះដែរនៅក្នុងទីក្រុងអាល្លេប៉ូ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ទៅលើទីក្រុង al-Zarba បណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសទេ។ កងកម្លាំងរបបស៊ីរីក៏បានវាយលុកលើភូមិ Abu Ghana ភាគខាងត្បូងទីក្រុងអាឡេប៉ូ ខណៈយន្តហោះចម្បាំងស៊ីរីបានវាយប្រហារតាមអាកាសទៅលើភូមិ Al-Rashadiyah និងភូមិ Ramla ស្ថិតនៅក្នុងតំបន់ Jabal al-Has។ ទោះយ៉ាងណាក៏ដោយគ្មានអ្នកស្លាប់ និងរបួសទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here