ប៉ូលិស៦នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសក្រោយការវាយប្រហាររបស់យុទ្ធជនតាលីបង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

យុទ្ធជនតាលីបង់វាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យ៣នៅខេត្ត Farah ភាគខាងលិចកាលពីថ្ងៃសៅរ៍។ ការវាយប្រហារនេះសម្លាប់ប៉ូលិស៦នាក់ និងបង្ករឲ្យមនុស្សរងរបួស៨នាក់ផ្សេងទៀតនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិសលោក Aqbal Baheer Farah។ មន្ត្រីរូបនោះបន្ថែមថា ក្រៅពីនេះយុទ្ធជនតាលីបង់៧នាក់ស្លាប់ និង២នាក់ទៀតរងរបួសនេះយោងតាមប្រភពព័ត៌មាន AP ដកស្រង់សម្តីពីលោក Mahbobullah Sayedi។ យុទ្ធជនតាលីបង់ស្លាប់ និងរបួសនៅថ្ងៃអាទិត្យនៅពេលដែលមានគ្រាប់បែកមួយផ្ទុះមុនពេលពួកគេរៀបចំការវាយប្រហារនៅភាគខាងជើងខេត្ត Kunduz៕

LEAVE A REPLY

Please enter your comment!
Please enter your name here