ហ្ស៊ីមបាបវ៉េ៖ លោក មូហ្គាបេ ប្រឈមមុខនឹងការលាលែងពីតំណែង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោកប្រធានាធិបតី រូបឺត មូហ្គាបេ ដែលកំពុងប្រឈមនឹងបញ្ហារបស់ហ្សីមបាវ៉េដោយសារគណបក្សរបស់លោកបានដកចេញពីថ្នាក់ដឹកនាំកំពូលបន្ទាប់ពីការនិយាយគួរឱ្យភ្ញាក់ផ្អើលរបស់លោកដែលបដិសេធមិនព្រមចាកចេញពីដំណែង។ លោក Zanu-PF ដែលបានដកដំណែងលោក រូបឺត មូហ្គាបេ ពីថ្នាក់ដឹកនាំរបស់គណបក្សនិយាយថានឹងចោទប្រកាន់គាត់ប្រសិនបើគាត់មិនចុះចាញ់នៅវេលាម៉ោង១០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃច័ន្ទ។ លោកបានបញ្ជាក់ថានីតិវិធីនេះ អាចចាប់ផ្តើមបានភ្លាមៗនៅថ្ងៃអង្គារ៍បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា។ ការកាន់អំណាច របស់លោក រូបឺត មូហ្គាបេ បានធ្លាក់ចុះចាប់តាំងពីកងទ័ពបានធ្វើអន្តរាគមន៍មួយកាលពីថ្ងៃពុធ និងបានចោទជាសំណួរថា តើអ្នកណាគួរតែស្នងតំណែងជំនួសដំណែងរបស់លោក? គួររំលឹកផងដែរថាវិបត្តិនេះបានចាប់ផ្តើម២សប្ដាហ៍មុន ក្រោយពេលមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះបានបណ្តេញអនុប្រធានលោក Emmerson Mnangagwa ដោយបន្ទោសមេបញ្ជាការកងទ័ពដែលគេសង្កេតឃើញថានេះជាការប៉ុនប៉ងធ្វើឱ្យភរិយារបស់លោកស្រី Grace ក្លាយជាប្រធានាធិបតីបន្ទាប់។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីពេលនោះមកប្រទេសហ្ស៊ីមបាវ៉េមានការជួបជុំគ្នាតាមដងផ្លូវធំៗដោយមានបាតុកររួមទាំងអតីតយុទ្ធជនសង្គ្រាមរបស់ប្រទេសនេះដោយទាមទារឱ្យលាលែងពីតំណែងភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here