ក្រសួងមហាផ្ទៃបារាំង៖ មិនអនុញ្ញាតិឲ្យប្រជាជនម៉ូស្លីមអធិស្ឋាននៅតាមដងផ្លូវនៅជាយក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រជាជនម៉ូស្លីមប្រមូលផ្តុំគ្នាអធិស្ឋានតាមដងផ្លូវនៅជាយក្រុងប៉ារីស។ អាជ្ញាធរបារាំងនឹងចាត់វិធានការណ៍ការពារមិនឲ្យមានប្រជាជនម៉ូស្លីមអធិស្ឋាននៅតាមផ្លូវក្នុងទីក្រុងនេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អ្នកថ្វាយបង្គំអធិស្ឋានក្នុងស្រុកដូចនេះគឺដើម្បីតវ៉ានឹងការបិទបន្ទប់អធិស្ឋានថ្មីមួយ។ លោក Gerard Collomb លើកឡើងនូវការជំទាស់របស់លោកសារជាថ្មីម្តងទៀតចំពោះការអធិស្ឋានដែលធ្វើឡើងដោយប្រជាជនដែលជាអ្នកគោរពបូជា និងគោរពសាសនាអ៊ីស្លាមនៅទីក្រុង Clichy-la-Garenne (UAMC) រៀងរាល់ថ្ងៃសុក្រ។ ការគោរពនេះប្រព្រឹត្តទៅនៅកណ្តាលទីក្រុងចាប់តាំងពីខែមីនាបន្ទាប់ពីមានការបិទសាលមួយដែលពួកគេជួលក្នុងទីក្រុង ហើយសាលនោះត្រូវបញ្ចូលក្នុងអគារបណ្ណាល័យពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការចាត់ចែងរបស់ចៅហ្វាយក្រុងថ្មី។ មជ្ឈដ្ឋានសក្ការៈបូជាមួយត្រូវសាងសង់ដើម្បីឲ្យប្រជាជនម៉ូស្លីមអធិស្ឋាន ប៉ុន្តែប្រជាជនម៉ូស្លីមក្នុងតំបន់មិនពេញចិត្តនឹងទីតាំង និងទំហំរបស់អគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here