តុលាការប៉ាគីស្ថានផ្តល់រយៈពេល៣ថ្ងៃទៀតឱ្យរដ្ឋាភិបាលដើម្បីបង្ក្រាបបាតុកម្មអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧

តុលាការប៉ាគីស្ថានទុករយៈពេល៣ថ្ងៃទៀតឱ្យរដ្ឋាភិបាលប៉ាគីស្ថានដើម្បីស្វែងរកវិធីបំបែកបាតុកម្មរបស់អ៊ីស្លាមមួយនៅជិតរដ្ឋធានី Islamabad។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ahsan Iqbal មានប្រសាសន៍នៅថ្ងៃចន្ទថា លោកបានអង្វរដល់តុលាការដោយបញ្ចាក់ថាការប្រើប្រាស់កម្លាំងណាមួយអាចបង្ករឱ្យមានអស្ថេរភាពក្នុងសង្គម។ ជនជាតិអ៊ីស្លាមមួយក្រុមចាប់ផ្តើមធ្វើបាតុកម្មនៅ២សប្តាហ៍មុនទាមទារឱ្យមានការដកច្បាប់របស់លោក Zahid Hamid ដោយយល់ឃើញថាមិនត្រឹមត្រូវចំពោះព្យាការី Mohammed កាលពីពេលថ្មីៗនេះក្នុងមាត្រារបស់រដ្ឋធម្មនុញ្ញ។ ក្រុមអ្នកតវ៉ាបោះជំរុំនៅចំណុចប្រសព្វ សំខាន់មួយស្ថិតនៅខាងក្រៅទីក្រុង Islamabad ដែលការធ្វើបាតុកម្មនេះរំខានដល់ជីវិតអ្នកនៅក្នុងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here