ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧
ហេតុការណ៍ផ្ទុះមួយកើតឡើងនៅរោងចក្រ ArcelorMittal ស្ថិតនៅកំពង់ផែ Ghent ប្រទេសប៊ែលហ្សិក។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃច័ន្ទ ដែលបណ្តាលឲ្យមនុស្ស១នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់នេះបើយោងតាមប្រភពសេចក្តីរាយការណ៍ RTBF។ ពុំមានអគ្គីភ័យណាមួយកើតឡើងក្រោយពីមានហេតុការណ៍ផ្ទុះនេះទេ។ មន្រ្តីប៉ូលិសបញ្ជាក់ឲ្យដឹងថាស្ថានភាពនៅកន្លែងកើតហេតុស្ថិតក្រោមការគ្រប់គ្រង៕
