មនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងលិចរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន IKH ថាមនុស្ស៤នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយកន្លែងស្ថិតនៅភាគខាងលិចរដ្ឋធានីបាដាដកាលពីព្រឹកថ្ងៃចន្ទនេះ។ ប្រភពបានប្រាប់ឲ្យដឹងថាគ្រឿងបំផ្ទុះត្រូវបានគេដាក់នៅជិតហាងលក់សម្ភារៈសំណង់មួយកន្លែងបានផ្ទុះឡើងស្ថិតនៅក្នុងសង្កាត់ Abu Ghraib ភាគខាងលិចរាជធានីបាដាដដោយធ្វើឲ្យមនុស្ស៤នាក់រងរបួស។ ប្រភពបានបន្ថែមទៀតថាកងកម្លាំងសន្តិសុខបានបិទកន្លែងកើតហេតុខណៈដែលរថយន្តសង្គ្រោះបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤។ យោងតាមការចេញផ្សាយប្រចាំខែរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់១១៤នាក់ស្លាប់ ខណៈ២៤៤នាក់ផ្សេងទៀតរងរបួសដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធ។ បាដាដជាខេត្តមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមានជនស៊ីវិល១៧៧នាក់ស្លាប់ និង៣៨នាក់រងរបួស។ ខេត្តអានបាមានមនុស្ស ៣៦នាក់ស្លាប់ និង៥៥នាក់រងរបួស ហើយបន្ទាប់មកទៀតគឺខេត្ត Kirkuk មានមនុស្ស១៨នាក់ស្លាប់ និង៣៣នាក់រងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here