ពួកសកម្មប្រយុទ្ធ IS បានដោះលែងពលរដ្ឋដែលបានចាប់ពង្រត់ជាថ្នូរនឹងប្រាក់លោះចំនួន៥០,០០០ដុល្លារ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧

ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានដោះលែងពលរដ្ឋដែលបានចាប់ពង្រត់នៅក្នុងខេត្តឌីយ៉ាឡាបន្ទាប់ពីក្រុមគ្រួសាររបស់ជនរងគ្រោះចំណាយប្រាក់៥០,០០០ដុល្លារ។ យោងតាមប្រភពក្នុងស្រុកប្រាប់សារព័ត៌មាន Al-Ghad Press កាលពីថ្ងៃចន្ទនេះថាពួកសកម្មប្រយុទ្ធ IS បានចាប់ពង្រត់ប្រជាពលរដ្ឋពីផ្ទះរបស់គេនៅក្នុងទីប្រជុំជន Jalawla ស្ថិតនៅក្នុងខេត្តឌីយ៉ាឡាកាលពី២សប្តាហ៍មុន។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាប្រជាពលរដ្ឋដែលត្រូវបានគេចាប់ពង្រត់នោះត្រូវបានដោះលែងវិញហើយបន្ទាប់ពីក្រុមគ្រួសាររបស់ជនរងគ្រោះបានលក់កសិដ្ឋានដើម្បីយកប្រាក់បង់ថ្លៃលោះ។ ប្រភពបានចង្អុលបង្ហាញថាក្រុមភេរវករលើកដំបូងបានទាមទារប្រាក់លោះចំនួន១៥០,០០០ដុល្លារ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះបានសុំមកត្រឹម៥០,០០០ដុល្លារអាមេរិក។ មន្ត្រីអ៊ីរ៉ាក់បារម្ភថាករណីចាប់ជំរិតបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលករណីទាំងនេះបានក្លាយជាការគំរាមកំហែងដល់អាជីវកម្ម និយោជិក និងអ្នកវិនិយោគ។ បញ្ហានេះអាចធ្វើឲ្យអាជីវកម្មផ្លាស់ទៅកាន់ប្រទេសផ្សេង។ គួររំលឹកថាភាពវឹកវក្នុងឆ្នាំ២០០៣បានកើតឡើងនៅពេលដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចូលមកលុកលុយលើប្រទេសអ៊ីរ៉ាក់ ហើយសង្រ្គាមស៊ីវិលក្នុងឆ្នាំ២០០៦ និង២០០៧បានកើតឡើងដល់កម្រិតកំពូល។ ករណីចាប់ពង្រត់ក៏បានកើតមានឡើង ហើយក្រុមឧក្រិដ្ឋកម្មបានរីករាលដាលដែលនាំឲ្យមានការលេចឡើងនូវក្រុមចាប់ពង្រត់ និងមានគំនិតប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here