ប្រទេសរុស្ស៊ីលក់អាវុធនៅតំបន់មជ្ឈឹមបូព៌ាមានការកើនឡើង

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២០​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

ការលក់អាវុធរបស់ប្រទេសរុស្ស៊ីមានកំណើននៅក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ដែលគេមើលឃើញនៅក្នុងពិព័រណ៍អាកាសចរណ៍ធំបំផុតមួយរបស់ពិភពលោកនៅឌូបៃ។ ទីក្រុងម៉ូស្គូកើនឡើងការលក់យ៉ាងខ្លាំងនៅមជ្ឈឹមបូព៌ា។ ឆ្នាំនេះរុស្ស៊ីដាក់តាំងបង្ហាញគ្រឿងសព្វាវុធជាច្រើនប្រភេទរួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ Ka-52 យន្តហោះចម្បាំង MiG-29M និង Su-35 និងយន្ដហោះចម្បាំងធុនធំ Be-200។ ប្រទេសរុស្ស៊ីក៏ដាក់បង្ហាញឧទ្ធម្ភាគចក្រប្រយុទ្ធដឹកជញ្ជូន Mi-35M ប្រព័ន្ធការពារផ្លូវអាកាសចម្ងាយវែង S-400 និងប្រព័ន្ធមីស៊ីលការពារអាកាសខ្លី Pantsir-S1 នៅក្នុងកម្មវិធីធ្វើឡើងនៅថ្ងៃទី១២ដល់១៦ខែវិច្ឆិកា។ ទូរទស្សន៍ព័ត៌មានរុស្ស៊ីប៉ុស្ត៍២៤ដកស្រង់​សម្តីរបស់លោក Aleksandr Mikheev អគ្គនាយកក្រុមហ៊ុនផលិតអាវុធ ​Rosoboron export ថាប្រទេសរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៨ពាន់លានដុល្លារ។ ការបញ្ជាទិញពីបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាមានប្រហែល២០%នៃការនាំចេញអាវុធរបស់រុស្ស៊ី។ អាវុធរុស្ស៊ីទាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសបារ៉ែន​ អេហ្ស៊ីប​ ម៉ារ៉ុក​ អារ៉ាប៊ីសាអូឌីត​ អារ៉ាប់រួម និងទុយនីស៊ី។ នៅក្នុងខែតុលាប្រទេសរុស្ស៊ីចុះហត្ថលេខាលើកិច្ចសន្យាជាច្រើនជាមួយអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះរួមមានការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 មីស៊ីលប្រឆាំងរថក្រោះ​ ប្រព័ន្ធបាញ់គ្រាប់កាំភ្លើង និងកាំភ្លើងយន្ត Kalashnikov AK-103។ ភាគីទាំងសងខាងយល់ព្រមបើកការផលិតកាំភ្លើង Kalashnikov AK-103 នៅក្នុងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ លោក Mikheev និយាយថាប្រព័ន្ធមីស៊ីល S-400 ត្រូវគេរំពឹងថានឹងចេញមកពីប្រទេសបារ៉ែន។ S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តដែលវែងឆ្ងាយបំផុតរបស់ប្រទេសរុស្ស៊ីដែលអាចដឹកនុយក្លេអ៊ែរ៣ប្រភេទ និងរចនាឡើងដើម្បីបំផ្លាញគោលដៅរាប់បញ្ចូលទាំងយន្តហោះក៏ដូចជាកាំជ្រួចមីស៊ីល។ ប្រព័ន្ធនេះតាមដានរហូតដល់៣០០គោលដៅក្នុងពេលតែមួយដែលចាប់បានដល់កម្ពស់២៧គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here