រុស្ស៊ី និងអាមេរិកបង្កើតកិច្ចសហប្រតិបត្តិការស្ថិរភាពក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុង Moscow និង Washington បង្កើតកិច្ចសហប្រតិបត្តិការឲ្យមានស្ថិរភាពនៅស៊ីរីលើកលែងតែការថ្កោលទោសចំពោះសកម្មភាពភេរវកម្ម នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃអង្គារនេះ។ លោកបានលើកឡើងពីបញ្ហាធំៗអំពីបញ្ហាថ្កោលទោសភេរវករ និងពួកជ្រុលនិយមនៅក្នុងប្រទេសស៊ីរីដែលមិនអាចរំលង។ រឿងតែមួយគត់ដែលអាមេរិកកំពុងធ្វើនៅប្រទេសស៊ីរីគឺការបំផ្លាញក្រុមភេរវករ នេះបើយោងតាមប្រសាសន៍របស់លោក Lavrov ក្នុងប្រទេស Armenia។ ទោះជាយ៉ាងណាក៏ដោយមានព័ត៌មានលេចឡើងថាសហរដ្ឋអាមេរិកប្រើក្រុមជ្រុលនិយមក្នុងគោលបំណងរបស់ខ្លួនដើម្បីលើកកម្ពស់របៀបវារៈ។ គេរំពឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នឹងពិគ្រោះយោបល់តាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំមជ្ឈឹមបូព៌ាអំពីបញ្ហានៅស៊ីរី។ នៅថ្ងៃទី២២ ខែវិច្ឆិកានេះលោកនឹងពិភាក្សាគ្នាអំពីបញ្ហានេះជាមួយប្រធានាធិបតីអ៊ីរ៉ង់នៅ Sochi៕

LEAVE A REPLY

Please enter your comment!
Please enter your name here