ដំណាក់កាលសកម្មនៃប្រតិបត្តិការយោធាស៊ីរីជិតមកដល់ទីបញ្ចប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោកនាយករដ្ឋមន្ត្រីរុស្ស៊ី និងរដ្ឋមន្ត្រីការពារជាតិទី១លោក Valery Gerasimov មានប្រសាសន៍នៅថ្ងៃចន្ទថាដំណាក់កាលសកម្មនៃការធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីកំពុងឈានដល់ទីបញ្ចប់។ លោកធ្វើសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលមានកិច្ចប្រជុំត្រីភាគីជាមួយប្រធានអគ្គសេនាធិការទួរគី និងអ៊ីរ៉ង់នៅ Sochi នេះយោងតាមរបាយការណ៍របស់ TASS។ លោក Gerasimov ថ្លែងរំពឹងថាថ្ងៃនេះលោកនឹងរកឃើញវិធីសាស្រ្តទូទៅដើម្បីបន្តការងារនៅក្នុងទិសដៅលើបញ្ហានៅប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានលោក Gerasimov ឲ្យដឹងថាកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងបីជួយរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសស៊ីរីក្នុងការបញ្ឈប់សង្គ្រាមស៊ីវិល និងបង្កើតលក្ខខណ្ឌដើម្បីស្ដារសន្តិភាពឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here