ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគឦសានប្រទេស Nigeria សម្លាប់មនុស្ស៥០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងវិហារអ៊ីស្លាមភាគខាងជើងប្រទេស Nigeria។ ការវាយប្រហារនេះសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់នៅវិហារក្នុងទីក្រុង Mubi នៅថ្ងៃអង្គារនេះ។ យោងតាមប្រភពព័ត៌មានពីលោក Ahmed Musa ប្រធានក្រុមប្រឹក្សាទីក្រុង Mubi បញ្ជាក់ឱ្យដឹងថាមនុស្សរាប់សិបនាក់រងរបួស។ Mubi គឺជាទីក្រុងមួយនៅ Adamawa និងជារដ្ឋមួយដែលពួកសកម្មប្រយុទ្ធ Boko Haram កាន់កាប់នៅឆ្នាំ២០១៤។ ក្រុមអ្នកបះបោរត្រូវកងទ័ពដេញចេញពីតំបន់ទាំងនេះនៅដើមឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here