កងទ័ពរុស្ស៊ី ទួគី និងអ៊ីរ៉ង់ជួបគ្នាដើម្បីកិច្ចការប្រឆាំងក្រុម ISIS នៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

អគ្គសេនាធិការរុស្ស៊ី អ៊ីរ៉ង់ និងទួរគីព្រមព្រៀងគ្នានៅក្នុងទីក្រុង Sochi នៅថ្ងៃអង្គារដើម្បីសម្របសម្រួលកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS/ISIS) និងក្រុមភេរវករដទៃទៀតនៅក្នុងប្រទេសស៊ីរី។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយុទ្ធសាស្រ្តបន្តបន្ទាប់បង្កើតឡើងដើម្បីលុបបំបាត់ក្រុមភេរវជនឱ្យបានពេញលេញ។ កម្លាំងយោធាក៏បានព្រមព្រៀងគ្នាបង្កើនការសម្របសម្រួលក្នុងតំបន់ និងបំបាត់ការរាលដាលភេវរកម្មនៅខេត្ត Idlib ផងដែរ។ ថ្មីៗនេះក្រុងម៉ូស្គូ អង់ការ៉ា និងតេរ៉ង់រៀបចំកិច្ចព្រមព្រៀងជាមួយរវាងរដ្ឋាភិបាល និងពួកឧទ្ទាមនៅក្នុងតំបន់ចំនួន៤នៅក្នុងប្រទេសស៊ីរីរួមទាំងខេត្ត Idlib។ ប្រធានាធិបតីនៃរដ្ឋទាំង៣កំពុងជួបប្រជុំនៅទីក្រុង Sochi នៅថ្ងៃពុធដើម្បីពិភាក្សាអំពីបញ្ហានៅស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here